គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម

NATIONAL COMMITTEE ON TRADE FACILITATION

នីតិវិធីមុនពេលបំពេញបែបបទ

នីតិវិធីមុនពេលបំពេញបែបបទ

វិធានបញ្ជាក់ជាមុន

វិធានបញ្ជាក់ជាមុន (Advance Ruling) ត្រូវបានបង្កើតនិងដាក់អនុវត្តនៅកម្ពុជា ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីធានាថាការបំពេញប្រតិវេទន៍​គយធ្វើឡើងបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិជាធរមាន

នីតិវិធីមុនពេលបំពេញបែបបទ

វិធានចាត់ថ្នាក់ទំនិញតាមតារាងពន្ធគយកម្ពុជា

ការចាត់ថ្នាក់ទំនិញតាមតារាងពន្ធគយកម្ពុជាបាន ដោយត្រូវអនុវត្តវិធីសាស្ត្រ​ជា​ជំហានៗ តាមលំដាប់លំដោយ រួមមាន​ចំនួន ៦ វិធាន សម្រាប់​ការ​បក​ស្រាយ​នូវការ​ចាត់​ថ្នាក់​ទំនិញ (វិធាន​ការ​បកស្រាយ​ទូទៅ General Interpretative Rules -GIR)

នីតិវិធីមុនពេលបំពេញបែបបទ

ការផ្ទៀងផ្ទាត់វិញ្ញាបនបត្រដើមកំណើតទំនិញ

អគរ ជាស្ថាប័នទទួលបន្ទុកត្រួតពិនិត្យ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រដើមកំណើតទំនិញផ្អែកតាម នីតិវិធីប្រតិបត្តិវិញ្ញាបនបត្រ

នីតិវិធីមុនពេលបំពេញបែបបទ

ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ

តម្លៃគិតពន្ធគយលើទំនិញនាំចូល គឺជា​តម្លៃដែលត្រូវប្រើប្រាស់ជាមូលដ្ឋានក្នុងការ​គណនាកាតព្វកិច្ចពន្ធអាករ​គយ ដោយត្រូវយក “តម្លៃគិតពន្ធគយ” គុណនឹងអត្រាពន្ធ។ ពន្ធអាករគយដែលគណនាតាម​វិធីសាស្ត្រនេះត្រូវបានហៅថា “ពន្ធគិតតាមតម្លៃ” (Ad Valorem Duty)