គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម
NATIONAL COMMITTEE ON TRADE FACILITATION
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ប្រព័ន្ធបញ្ជរតែមួយជាតិ”
កិច្ចប្រជុំលើកទី ១ របស់គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម
កិច្ចប្រជុំលើកទី ២ របស់គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម
ក្នុងឋានៈជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA) នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយបានក្លាយជាប្រទេសទី៦៩ និងជាប្រទេសអភិវឌ្ឍន៍តិចតួចទី៨ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងបានចូលជាធរមាននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីប្រទេសជាសមាជិកចំនួន ២/៣ បានផ្តល់សច្ចាប័ន។ ផ្នែកទី៣ មាត្រា២៣ នៃកិច្ចព្រមព្រៀង WTO-TFA បានតម្រូវឱ្យប្រទេសជាសមាជិកនីមួយៗបង្កើតថ្មី ឬរក្សាទុក គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្មដែលមានស្រាប់ ដើម្បីជួយសម្របសម្រួល និងតាមដានការអនុវត្តបញ្ញត្តិនានានៃកិច្ចព្រមព្រៀងនេះ។
គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព.) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ និងបានរៀបចំកិច្ចប្រជុំលើកទី១ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូក្នុងគោលបំណងពិនិត្យវឌ្ឍនភាព និងជំរុញប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA) អនុម័តដាក់ឱ្យប្រើប្រាស់ផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ឆ្នាំ២០២២-២០២៥ ព្រមទាំងដាក់ទិសដៅការងារបន្ត។ ក្នុងទិសដៅការងារបន្ត លេខាធិការដ្ឋាន គ.ជ.ស.ព. ត្រូវចងក្រង និងបោះពុម្ពផ្សព្វផ្សាយកម្រងបទដ្ឋានគតិយុត្តិនានា ព្រមទាំងឯកសារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីចែកជូនសមាជិក គ.ជ.ស.ព. ក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ។ ឆ្លើយតបចំពោះភារកិច្ចនេះ ក្រុមការងារលេខាធិការដ្ឋាន គ.ជ.ស.ព. បានប្រមូលចងក្រងរៀបចំជាសៀវភៅ “ ផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្នាំ២០២២-២០២៥” ដោយបានបញ្ចូលនូវឯកសារសំខាន់ៗរួមមាន៖ ផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២២-២០២៥ ការជូនដំណឹងពីការអនុវត្តកិច្ចព្រមព្រៀង WTO-TFA របស់កម្ពុជា អត្ថបទកិច្ចព្រមព្រៀង WTO-TFA, ច្បាប់ អនុក្រឹត្យ និងសេចក្តីសម្រេចផ្សេងៗពាក់ព័ន្ធ សម្រាប់ជាជំនួយស្មារតីក្នុងការតាមដាន និងសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀង WTO-TFA។
កិច្ចប្រជុំលើកទី ៣ គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម
ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤
កិច្ចប្រជុំលើកទី៧ គណៈកម្មការដឹកនាំគម្រោងធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១
កិច្ចប្រជុំលើកទី ២ របស់គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម
ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២
សូមចូលរួមជាមួយយើង! វិធីល្អបំផុតដើម្បីរក្សាទំនាក់ទំនង និងទទួលបានព័ត៌មាន។