គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម
NATIONAL COMMITTEE ON TRADE FACILITATION
ទំព័រដើម > នីតិវិធីនាំចេញ នាំចូល > នីតិវីធីផ្សេងទៀត
បញ្ញត្តិពាក់ព័ន្ធទោសទណ្ឌ មានចែងក្នុងច្បាប់ស្តីពីគយ មាត្រា៧២, មាត្រា៧៣, មាត្រា៧៤, មាត្រា៧៥, មាត្រា៧៦ ។ល។
បុគ្គលណាដែលនាំចេញ ឬ នាំចូលឬ ប៉ុនប៉ងនាំចេញ ឬប៉ុនប៉ងនាំចូលទំនិញដោយរំលោភបំពានលើច្បាប់ ឬបញ្ញត្តិនានាត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើស។ បុគ្គលណាដែលប្រព្រឹត្តបទល្មើសគយ ត្រូវផ្តន្ទាទោសពិន័យរដ្ឋបាលដែលកំណត់ដោយរដ្ឋបាលគយ និងទោសទណ្ឌតាមផ្លូវតុលាការដែលកំណត់ដោយតុលាការមានសមត្ថកិច្ចឬ ទោសណាមួយនៃទោសទាំងពីរ។
ការសម្រុះសម្រួលបទល្មើសគយ
រដ្ឋបាលគយមានសិទ្ធិសម្រុះសម្រួលចំពោះបទល្មើសគយ តាមបញ្ញត្តិមាត្រា ៧៧ នៃច្បាប់ស្តីពីគយ។ សិទ្ធិសម្រុះសម្រួលនេះ ប្រើប្រាស់បានចំពោះតែការពិន័យជាប្រាក់ប៉ុណ្ណោះ។ ការសម្រុះសម្រួលអាចធ្វើទៅបាន តែនៅមុនពេលមានសាលក្រមរបស់តុលាការមានសមត្ថកិច្ចប៉ុណ្ណោះ។
កម្រងអត្ថបទនីតិវីធីបំពេញបែបបទបញ្ចេញទំនិញពីគយ
នីតិវិធីនាំចេញនាំចូលមានលម្អិតនៅក្នុងកម្រងអត្ថបទនីតិវីធីបំពេញបែបបទបញ្ចេញទំនិញពីគយ
សូមចូលរួមជាមួយយើង! វិធីល្អបំផុតដើម្បីរក្សាទំនាក់ទំនង និងទទួលបានព័ត៌មាន។