គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម
NATIONAL COMMITTEE ON TRADE FACILITATION
ទំព័រដើម > នីតិវិធីនាំចេញ នាំចូល > នីតិវិធីសម្រាប់ការនាំចូល នាំចេញ និងឆ្លងកាត់
នីតិវិធីផ្សេងៗ
ការនាំចូល
ពេលទំនិញចូលមកដល់ដែនគយនៃព្រះរាជាណាចក្រកម្ពុជា គ្មានជនណាម្នាក់ អាចរើទំនិញចេញពីមធ្យោបាយដឹកជញ្ជូន មុនពេលបំពេញបែបបទបញ្ចេញទំនិញពីគយឡើយ លើកលែងតែក្នុងករណីមានហានិភ័យផ្នែកសុវត្ថិភាពមធ្យោបាយដឹកជញ្ជូនទំនិញ លើមធ្យោបាយដឹកជញ្ជូន ឬតតិយជនផ្សេងទៀតត្រូវបានគំរាមកំហែងក្នុងល័ក្ខខ័ណ្ឌមានអាសន្ន។
ការនាំចេញ
ទំនិញគ្រប់ប្រភេទដែលនាំចេញ ត្រូវរាយការណ៍នៅការិយាល័យគយនិងរដ្ឋាករ ឬទីកន្លែងណាមួយតាមការកំណត់របស់រដ្ឋបាលគយ។ រាល់ទំនិញនាំចេញ ទោះជាប់អាករ ឬត្រូវបានលើកលែងអាករនាំចេញក្តី ទំនិញទាំងនោះត្រូវតែជាកម្មវត្ថុនៃការធ្វើប្រតិវេទន៍គយ។
ការឆ្លងកាត់គយ
ការឆ្លងកាត់គយគឺជានីតិវិធីគយដែលអនុញ្ញាតឱ្យដឹកទំនិញពីការិយាល័យគយមួយ ឬទីកន្លែងបញ្ចេញទំនិញដែលមានការអនុញ្ញាតមួយ ទៅការិយាល័យគយមួយទៀត ឬទីកន្លែងបញ្ចេញទំនិញដែលមានការអនុញ្ញាតផ្សេងទៀត នៅក្នុងដែនគយ ក្រោមការត្រួតពិនិត្យរបស់គយ ដោយព្យួរពន្ធនិងអាករនាំចូល ប៉ុន្តែអាចជាកម្មវត្ថុនៃការជាប់បន្ទុក ឬកម្រៃផ្សេងៗពាក់ព័ន្ធ។
សូមចូលរួមជាមួយយើង! វិធីល្អបំផុតដើម្បីរក្សាទំនាក់ទំនង និងទទួលបានព័ត៌មាន។