គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម

NATIONAL COMMITTEE ON TRADE FACILITATION

នីតិវិធីនាំចេញ នាំចូល

អត្រាពន្ធគយ និងអាករលើទំនិញនាំចេញ នាំចូល

អត្រាពន្ធអនុគ្រោះពីដៃគូពាណិជ្ផកម្ម ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (នាំចេញពីព្រះរាជាណាចក្រកម្ពុជា)

អ្នកនាំទំនិញចេញពីព្រះរាជាណចក្រកម្ពុជា អាចស្នើសុំអនុវត្តអត្រាពន្ធអនុគ្រោះ របស់ប្រទេសជាដៃគូពាណិជ្ជកម្ម ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយព្រះរាជាណចក្រកម្ពុជា។

នីតិវិធីសម្រាប់ការនាំចូល នាំចេញ និងឆ្លងកាត់

នីតិវិធីផ្សេងៗ

នីតិវិធីផ្សេងៗ

នីតិវិធីសម្រាប់ការនាំចូល នាំចេញ និងឆ្លងកាត់

ការនាំចូល

ពេលទំនិញចូលមកដល់ដែនគយនៃព្រះរាជាណាចក្រកម្ពុជា គ្មានជនណាម្នាក់ អាចរើទំនិញចេញពីមធ្យោបាយដឹកជញ្ជូន មុនពេលបំពេញបែបបទបញ្ចេញទំនិញពីគយឡើយ លើកលែងតែក្នុងករណីមានហានិភ័យផ្នែកសុវត្ថិភាពមធ្យោបាយដឹកជញ្ជូនទំនិញ លើមធ្យោបាយដឹកជញ្ជូន ឬតតិយជនផ្សេងទៀតត្រូវបានគំរាមកំហែងក្នុងល័ក្ខខ័ណ្ឌមានអាសន្ន។

នីតិវិធីសម្រាប់ការនាំចូល នាំចេញ និងឆ្លងកាត់

ការនាំចេញ

ទំនិញគ្រប់ប្រភេទដែលនាំចេញ ត្រូវរាយការណ៍នៅការិយាល័យគយនិង​រដ្ឋាករ ឬទីកន្លែងណាមួយតាមការកំណត់របស់រដ្ឋបាលគយ។ រាល់ទំនិញនាំចេញ ទោះជាប់អាករ ឬត្រូវបានលើកលែងអាករនាំចេញក្តី ទំនិញទាំងនោះត្រូវតែជាកម្មវត្ថុនៃការធ្វើប្រតិវេទន៍គយ។

នីតិវិធីសម្រាប់ការនាំចូល នាំចេញ និងឆ្លងកាត់

ការឆ្លងកាត់គយ

ការឆ្លងកាត់គយគឺជានីតិវិធីគយដែលអនុញ្ញាតឱ្យដឹកទំនិញពីការិយាល័យគយមួយ ឬទីកន្លែងបញ្ចេញទំនិញដែលមានការអនុញ្ញាតមួយ ទៅការិយាល័យគយមួយទៀត ឬទីកន្លែងបញ្ចេញទំនិញដែលមានការអនុញ្ញាតផ្សេងទៀត នៅក្នុងដែនគយ ក្រោមការត្រួតពិនិត្យរបស់គយ ដោយព្យួរពន្ធនិងអាករនាំចូល ប៉ុន្តែអាចជាកម្មវត្ថុនៃការជាប់បន្ទុក ឬកម្រៃផ្សេងៗពាក់ព័ន្ធ។ 

នីតិវិធីមុនពេលបំពេញបែបបទ

ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ

តម្លៃគិតពន្ធគយលើទំនិញនាំចូល គឺជា​តម្លៃដែលត្រូវប្រើប្រាស់ជាមូលដ្ឋានក្នុងការ​គណនាកាតព្វកិច្ចពន្ធអាករ​គយ ដោយត្រូវយក “តម្លៃគិតពន្ធគយ” គុណនឹងអត្រាពន្ធ។ ពន្ធអាករគយដែលគណនាតាម​វិធីសាស្ត្រនេះត្រូវបានហៅថា “ពន្ធគិតតាមតម្លៃ” (Ad Valorem Duty)

អត្រាពន្ធគយ និងអាករលើទំនិញនាំចេញ នាំចូល

វិធីសាស្រ្តចាត់ថ្នាក់ទំនិញតាមតារាងពន្ធគយកម្ពុជា

វិធីសាស្រ្តចាត់ថ្នាក់ទំនិញតាមតារាងពន្ធគយកម្ពុជា