គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម
NATIONAL COMMITTEE ON TRADE FACILITATION
ទំព័រដើម > នីតិវិធីនាំចេញ នាំចូល > នីតិវិធីបណ្តឹងតវ៉ា
ការតវ៉ាប្រឆាំងលើកំណត់ហេតុល្មើសគយ
បុគ្គលដែលត្រូវរងនូវទោសទណ្ឌ ឬ ការឃាត់ទុកនូវទំនិញ មធ្យោបាយដឹកជញ្ជូន ឬ វត្ថុផ្សេងទៀតអាចតវ៉ាជាលាយល័ក្ខណ៍អក្សរទៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងអំឡុងពេលសាមសិប (៣០) ថ្ងៃ ក្រោយពីបានទទួលសេចក្តីជូនដំណឹងពីទោសទណ្ឌ ឬ ការឃាត់ទុក ដោយបញ្ជាក់ ពីមូលហេតុនៃការតវ៉ា និងតម្កល់និមុត្តិធានាស្របតាមបញ្ញត្តិមាត្រា ៤១ នៃច្បាប់ស្តីពីគយ
ការតវ៉ាលើចំណាត់ថ្នាក់ទំនិញ ដើមកំណើត និងតម្លៃគិតពន្ធគយ
បុគ្គល អ្នកនាំចូល ឬភ្នាក់ងាររបស់ខ្លួន ដែលមិនពេញចិត្តចំពោះការកំណត់ឡើងវិញនូវ ចំណាត់ថ្នាក់តាមតារាងពន្ធគយ ដើមកំណើត ឬ តម្លៃគិតពន្ធគយ ដែលបានកំណត់ក្នុងប្រវេសន៍ ដូចខាងលើ អាចជំទាស់ទៅនឹងការសម្រេចនេះជាលាយលក្ខណ៍អក្សរទៅកាន់អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតពីថ្ងៃដែលទទួលបានប្រវេសន៍។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាត្រូវឆ្លើយតបនូវសេចក្ដីសម្រេចរបស់ខ្លួនក្នុងរយៈពេល ៦០ (ហុបសិប)ថ្ងៃ បន្ទាប់ពីទទួលបានការជំទាស់។ (មាត្រា ២៤ ច្បាប់ស្ដីពីគយ)
សូមចូលរួមជាមួយយើង! វិធីល្អបំផុតដើម្បីរក្សាទំនាក់ទំនង និងទទួលបានព័ត៌មាន។