នារសៀលថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមកិច្ចសហការសម្របសម្រួលដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) និងក្រសួងពាណិជ្ជកម្មកម្ពុជា, គណៈប្រតិភូនៃប្រទេសទីម័រខាងកើត (Timor-Leste) ដឹកនាំដោយលោក Francisco Borolaku ប្រធានទីប្រឹក្សាក្រសួងពាណិជ្ជកម្មនៃប្រទេសទីម័រខាងកើត បានធ្វើទស្សនកិច្ចសិក្សាមកកាន់លេខាធិការដ្ឋានគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព.) ដែលមានទីតាំងនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ដើម្បីជួបប្រជុំនិងស្វែងយល់ការងាររបស់ គ.ជ.ស.ព. និងភាពជោគជ័យរបស់កម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA)។
នាព្រឹក ថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បានប្រារព្វពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ប្រព័ន្ធបញ្ជរតែមួយជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវ ជាសមាជិក-សមាជិកានៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា, ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ, តំណាងដៃគូអភិវឌ្ឍន៍និងវិស័យឯកជនពាក់ព័ន្ធ។
នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិ និងត្រូវជាខួបលើកទី៧១ឆ្នាំ នៃការបង្កើតអង្គការគយពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករ តំណាងក្រសួង/ស្ថាប័ន តំណាងក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍នានា។ ការប្រារព្ធពិធីទិវាគយអន្តរជាតិសម្រាប់ឆ្នាំនេះ គឺធ្វើឡើងក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូប្រពៃណី និងបង្កើតភាពជាដៃគូថ្មីដោយមានគោលដៅរួមច្បាស់លាស់” (Customs Engaging Traditional and New Partners with Purpose)។
សូមចូលរួមជាមួយយើង! វិធីល្អបំផុតដើម្បីរក្សាទំនាក់ទំនង និងទទួលបានព័ត៌មាន។