ទស្សនវិស័យនៃផែនទីចង្អុលផ្លូវ គឺការធ្វើឱ្យប្រសើរឡើងជាអតិបរមានូវកិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ការជំរុញការប្រកួតប្រជែងសេដ្ឋកិច្ច និងជំរុញកំណើនពាណិជ្ជកម្មអន្តរជាតិ។
គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព.) មានបេសកកម្ម ធានាការអនុវត្តឱ្យបានពេញលេញនូវបញ្ញត្តិកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក។
តាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសពាណិជ្ជកម្ម និង ធុរកិច្ចដើម្បីកាត់បន្ថយពេលវេលា និងថ្លៃដើមលើការធ្វើពាណិជ្ជកម្មអន្តរជាតិដោយអនុវត្តផ្លូវគោលដៅយុទ្ធសាស្ត្រដូចខាងក្រោមសំដៅធានានូវ :
គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព.) មានតួនាទី និងភារកិច្ចសម្របសម្រួល និងតាមដានការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកដូចខាងក្រោម៖
យោងតាមមគ្គុទ្ទេសក៍ស្ដីពីគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម នៃអង្គការគយពិភពលោក ចុះខែ មីនា ឆ្នាំ២០១៦ មានបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀង WTO-TFA ប្រមាណ ៩៨% ពាក់ព័ន្ធនឹងគយ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅតែមានតួនាទីសំខាន់នៅក្នុងការអនុវត្តបញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ។ ជាក់ស្តែង មានបទប្បញ្ញត្តិប្រមាណ ៣០% ជាបញ្ញត្តិពាក់ព័ន្ធនឹងស្ថាប័នគយទាំងស្រុង មានន័យថាមានបទប្បញ្ញត្តិប្រមាណ ៧០% ពាក់ព័ន្ធនឹងក្រសួង-ស្ថាប័នមានសមត្ថកិច្ចលើការនាំចេញ-នាំចូល
សូមចូលរួមជាមួយយើង! វិធីល្អបំផុតដើម្បីរក្សាទំនាក់ទំនង និងទទួលបានព័ត៌មាន។