គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម

NATIONAL COMMITTEE ON TRADE FACILITATION

ការតវ៉ាលើចំណាត់ថ្នាក់ទំនិញ ដើមកំណើត និងតម្លៃគិតពន្ធគយ

បុគ្គល អ្នកនាំចូល ឬភ្នាក់ងាររបស់ខ្លួន ដែលមិនពេញចិត្តចំពោះការកំណត់ឡើងវិញនូវ ចំណាត់ថ្នាក់តាមតារាងពន្ធគយ ដើមកំណើត ឬ តម្លៃគិតពន្ធគយ ដែលបានកំណត់ក្នុងប្រវេសន៍ ដូចខាងលើ អាចជំទាស់ទៅនឹងការសម្រេចនេះជាលាយលក្ខណ៍អក្សរទៅកាន់អគ្គនាយកនៃអគ្គនាយកដ្ឋាន​គយនិងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតពីថ្ងៃដែលទទួលបានប្រវេសន៍។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាត្រូវឆ្លើយតបនូវសេចក្ដីសម្រេចរបស់ខ្លួនក្នុងរយៈពេល ៦០ (ហុបសិប)ថ្ងៃ បន្ទាប់ពី​ទទួលបានការជំទាស់។ (មាត្រា ២៤ ច្បាប់ស្ដីពីគយ)

ព័ត៌មានថ្មីៗ